GIZ · ISPH-II  |  ការគាំពារសង្គម និងសុខាភិបាល នៅកម្ពុជា

សៀវភៅមេរៀន និងសៀវភៅការងារ

សិក្ខាសាលាបណ្ដុះបណ្ដាលពេញមួយថ្ងៃ ស្ដីពី

«ការរចនា និងការអនុវត្ត ការប្រាស្រ័យទាក់ទង ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម (SBC) សម្រាប់ប្រព័ន្ធគាំពារសង្គម»

វគ្គនេះរួមបញ្ចូល៖ កត្តាជំរុញឥរិយាបថ និងសង្គម (BeSD) និង ដំណើរផ្លូវឆ្ពោះទៅទទួលសេវា (Journey to Access) ជាមួយករណីសិក្សា NSSF

សូមស្កែនកូដ ឬចុចតំណខាងក្រោមដើម្បីចូលទៅកាន់គេហទំព័រវគ្គសិក្សា

https://sbc.avatarkh.com/       

ថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០២៦ · សណ្ឋាគារខេមបូឌីយ៉ាណា ភ្នំពេញ

រៀបចំ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបត្ថម្ភដោយអង្គការ GIZ

គ្រូបណ្តុះបណ្តាល៖ លោក ស៊ា សុឃន់ · ទីប្រឹក្សា និងគ្រូបណ្ដុះបណ្ដាល SBC

របៀបប្រើសៀវភៅនេះ

សៀវភៅនេះសង្ខេបតែខ្លឹមសារសំខាន់ៗ តាមលំដាប់ស្លាយមេរៀន។ ចំណងជើងនីមួយៗមានស្លាកពណ៌ខៀវ «▸ ស្លាយ ១.៣» ដែលប្រាប់លេខមេរៀន និងលេខស្លាយ ដូច្នេះអ្នកអាចងាយតាមដាន។

ស្លាយ «លំហាត់» នីមួយៗ មានឧបករណ៍ T1–T10។ អ្នកអាចបំពេញក្នុងសៀវភៅនេះ លើសន្លឹក Word ឬអនឡាញនៅ sbc.avatarkh.com។

មេរៀន ស្លាយ និងឧបករណ៍

ចំណងជើងមេរៀន

ស្លាយមេរៀន

ឧបករណ៍ (លំហាត់)

០ សេចក្ដីផ្ដើម

០.១–០.២០

តេស្តមុនវគ្គ

១ អំពី SBCC & អេកូឡូស៊ីសង្គម (SEM)

១.១–១.១៤

លំហាត់ទី១​ (T1 ផែនទី SEM)

២ កត្តាជំរុញឥរិយាបថសង្គម (BeSD)

២.១–២.១១

លំហាត់ទី២ ​(T2 ក្ដារ BeSD)

៣ ការវិភាគស្ថានភាព & កំណត់ក្រុមគោលដៅ

៣.១–៣.១៣

លំហាត់ទី៣ (T3 Persona)

៤ ដំណើរផ្លូវទៅទទួលសេវា

៤.១–៤.១៣

លំហាត់ទី៤,​៥ &៦ ​(T4 ដំណើរផ្លូវ · T5 ម៉ាទ្រីក · T6 គោលបំណង)

៥ ការបង្កើតយុទ្ធសាស្ត្រ & សារផ្សព្វផ្សាយ

៥.១–៥.១៤

លំហាត់ទី៧​ (T7 Creative Brief)

៦ ផែនការអនុវត្ត & ការតាមដានវាយតម្លៃ (M&E)

៦.១–៦.១៧

លំហាត់ទី៨,​៩&១០  (T8 ផែនការ ៩០ ថ្ងៃ · T9 សូចនាករ · T10)​

 

សេចក្ដីផ្ដើម

០.១ គោលបំណងនៃការបណ្ដុះបណ្ដាល     ▸ ស្លាយ ០.៣

នៅចុងថ្ងៃនេះ អ្នកនឹងអាច…

✅ គូសធីក «ខ្ញុំអាចធ្វើបាន» ហើយត្រឡប់មកមើលវិញពេលបិទវគ្គ។

០.២ កាលវិភាគ     ▸ ស្លាយ ០.៤

ពេលវេលា

សកម្មភាព

មេរៀន/ឧបករណ៍

08:00–08:30

ចុះឈ្មោះ

—

08:30–08:45

ពិធីបើកវគ្គ

—

08:45–09:00

ស្វាគមន៍ ណែនាំខ្លួន និងធ្វើតេស្តមុនវគ្គ

តេស្តមុន

09:00–09:15

សេចក្ដីផ្ដើម៖ ការរចនា និងការអនុវត្ត SBC សម្រាប់ប្រព័ន្ធគាំពារសង្គម

សេចក្តីផ្តើម

09:15–09:30

សម្រាកអាហារសម្រន់

—

09:30–11:00

មេរៀនទី ១៖ មូលដ្ឋានគ្រឹះ SBCC និង SEM

មេរៀនទី ១ · T1

11:00–12:00

មេរៀនទី ២៖ កត្តាជំរុញឥរិយាបថ និងសង្គម (BeSD)

មេរៀនទី ២ · T2

12:00–13:00

អាហារថ្ងៃត្រង់

—

13:30–14:30

មេរៀនទី ៣៖ វិភាគស្ថានភាព និងការកំណត់ក្រុមគោលដៅ

មេរៀនទី ៣ · T3

14:30–15:00

មេរៀនទី ៤៖ ដំណើរផ្លូវឆ្ពោះទៅទទួលសេវា

មេរៀនទី ៤ · T4–T6

15:00–15:15

សម្រាកអាហារសម្រន់

—

15:15–16:00

មេរៀនទី ៥៖ ការបង្កើតយុទ្ធសាស្ត្រប្រាស្រ័យទាក់ទង សារ និងអន្តរាគមន៍

មេរៀនទី ៥ · T7

16:00–16:30

មេរៀនទី ៦៖ ផែនការអនុវត្ត ការតាមដាន និងវាយតម្លៃ

មេរៀនទី ៦ · T8–T9

16:30–16:50

តេស្តក្រោយវគ្គ និងការវាយតម្លៃវគ្គ

តេស្តក្រោយ

16:50–17:00

ពិធីបិទ

—

 

តេស្តមុនវគ្គ

ស្កេន QR ឬបើក sbc.avatarkh.com/PrePost_Test.html — ២០ សំណួរ · ១៥ នាទី។ មិនមែនជាការប្រឡងទេ យើងវាស់ការរៀនសូត្រ​របស់អ្នកចូលរួម។

ប្រសិនបើអ្នកមិនទាន់បំពេញ៖ ការវាយតម្លៃតម្រូវការបណ្ដុះបណ្ដាល (Google Form) សូមចូលទៅកាន់តំណងខាងក្រោមនេះ​https://docs.google.com/forms/d/e/1FAIpQLScw0M3kaWnCHP5hLYGxZyFO-4nu4B-0OfGDGkM8aFQ4iGh3Vw/viewform

ឬ ស្កេន QR ​កូដខាងក្រោមនេះ៖

 

០.៣ លំនាំមេរៀនថ្ងៃនេះ     ▸ ស្លាយ ០.៥

SEM

កម្រិតណា?

BeSD

ហេតុអ្វី?

Persona

នរណា?

Journey

ជំហានណា?

Strategy

អ្វី/របៀប?

M&E

ផ្លាស់ប្ដូរ?

អ្នកចូលរួមអាចចូលរួមធ្វើការជាក្រុម ដែលក្រុមនីមួយៗចែកជាក្រុមតាមតួអក្សរ (A–D) ពេញមួយថ្ងៃ ហើយបំពេញសន្លឹកការងារ T1–T9 ជាលំដាប់ រហូតបានជា «យុទ្ធសាស្ត្រ SBCC ខ្នាតតូច» ដែលជាលំហាត់ចុងក្រោយ T10។

០.៤ អ្នកពាក់ព័ន្ធសំខាន់ក្នុងប្រព័ន្ធគាំពារសង្គម     ▸ ស្លាយ ០.១៣

ក្រុម

ស្ថាប័ន/អង្គភាព

អាណត្តិ និងសេវា

គោលនយោបាយ

NSPC

កំណត់ទិសដៅគោលនយោបាយ

 

GS-NSPC

សម្របសម្រួល · រចនាកម្មវិធី · តាមដានវាយតម្លៃ · ប្រព័ន្ធព័ត៌មាន · ទំនាក់ទំនង

 

MEF

ថវិកា និងហិរញ្ញប្បទាន

ប្រតិបត្តិករ

NSSF

របបបង់ភាគទាន៖ ថែទាំសុខភាព ហានិភ័យការងារ សោធននិវត្តន៍ · ប័ណ្ណសមាជិក

 

NSAF

កញ្ចប់គ្រួសារ · ប្រាក់ឧបត្ថម្ភស្ត្រីមានផ្ទៃពោះ និងកុមារ · ជំនួយគ្រាអាសន្ន

 

NPCA

ផ្ទៀងផ្ទាត់ការទាមទារ HEF និង ប.ស.ស. · វាយតម្លៃគុណភាពសេវា · ទូរស័ព្ទ ១២៧៣

ក្រសួងពាក់ព័ន្ធ

MoP

កំណត់គ្រួសារក្រីក្រ (IDPoor) · ប័ណ្ណសមធម៌

 

MoH

សេវាសុខភាព · HEF · ប័ណ្ណអាទិភាព

 

MoSVY

គោលនយោបាយជំនួយសង្គម · ប័ណ្ណជនពិការ · សោធនមន្ត្រី

 

MoLVT

ច្បាប់ការងារ · អធិការកិច្ច · អាណាព្យាបាល ប.ស.ស.

ការផ្ដល់សេវា

ឃុំ សង្កាត់

IDPoor · ចុះឈ្មោះ · បញ្ជូន

 

មូលដ្ឋានសុខាភិបាល · និយោជក

ផ្ដល់សេវា ទទួលប័ណ្ណ · ប្រកាសបុគ្គលិក បង់ភាគទាន

 

IDEA · ADW · CSO · ដៃគូ

ចុះឈ្មោះពលករក្រៅប្រព័ន្ធ · ជំនួយបច្ចេកទេស

ប្រភព៖ GIZ/BMZ · nsaf.gov.kh · npca.nspc.gov.kh · ASEAN SSA (២០២៥) · idpoor.gov.kh · MoSVY (២០២៣)។

០.៥ ប័ណ្ណសម្រាប់សេវាថែទាំសុខភាពឥតគិតថ្លៃ     ▸ ស្លាយ ០.១៤

ប័ណ្ណ

នរណា

ទទួលបាន

① ប័ណ្ណសមាជិក ប.ស.ស.

កម្មករ និយោជិត មន្ត្រីរាជការ អ្នកប្រកបរបរខ្លួនឯង (ស្ម័គ្រចិត្ត)

ព្យាបាលឥតគិតថ្លៃនៅមូលដ្ឋានកិច្ចសន្យា · មាតុភាព · គ្រោះថ្នាក់ការងារ

② ប័ណ្ណសមធម៌ (MoP)

គ្រួសារក្រីក្រ កម្រិត ១ និង ២

សេវាសុខភាពឥតគិតថ្លៃ (HEF) + ថ្លៃធ្វើដំណើរ អាហារ បុណ្យសព

③ ប័ណ្ណមូលនិធិសមធម៌​សុខាភិបាល (ប.ស.ស.)

មន្ត្រីមូលដ្ឋាន និងពលករក្រៅប្រព័ន្ធមួយចំនួន

សេវាសុខភាពឥតគិតថ្លៃ នៅមូលដ្ឋានសាធារណៈ

④ ប័ណ្ណអាទិភាព (MoH)

អ្នកជំងឺខ្វះលទ្ធភាព ដែលគ្មានប័ណ្ណសមធម៌

សេវាសុខភាពឥតគិតថ្លៃ + ជំនួយមិនមែនវេជ្ជសាស្ត្រ

 

០.៦ ប័ណ្ណសមាជិក ប.ស.ស. — សមាជិក ៤ ប្រភេទ     ▸ ស្លាយ ០.១៥

ប្រភេទសមាជិក · ភាគទាន

🏥 សុខភាព

⛑️ ហានិភ័យការងារ

👴 សោធន

👷 កម្មករ និយោជិត វិស័យឯកជន — កាតព្វកិច្ច

✓

✓

✓

🧑‍💼 មន្ត្រីរាជការ — កាតព្វកិច្ច

✓

✓

— ក.ស.អ.យ.

🛺 អ្នកប្រកបរបរខ្លួនឯង — ស្ម័គ្រចិត្ត

✓

—

—

👨‍👩‍👧 អ្នកក្នុងបន្ទុក — ស្ម័គ្រចិត្ត

✓

—

—

 

៣,៤៥ លាននាក់ជាសមាជិក (វិច្ឆិកា ២០២៥) ក្នុងនោះ ៨៣៤.០០០ ជាស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុក។ ពិនិត្យសុពលភាពប័ណ្ណតាមកម្មវិធី NSSF Member។

០.៧ ករណីសិក្សាសម្រាប់ក្រុម     ▸ ស្លាយ ០.១៩

ក្រុម

តួអង្គ

ជំហានផ្ដោត

A

ស្រីពៅ ២៦ ឆ្នាំ កម្មការិនីកាត់ដេរ កំពង់ស្ពឺ — សមាជិក NSSF តាមនិយោជក មិនដែលប្រើសេវា ឥឡូវមានផ្ទៃពោះ

៥–៦ ប្រើប្រាស់ និងបទពិសោធន៍

B

ដារ៉ា ៤១ ឆ្នាំ អ្នករត់តុកតុក សៀមរាប — គិតថា NSSF «សម្រាប់តែកម្មកររោងចក្រ»

១–៣ ដឹង → ចុះឈ្មោះ

C

សុផល ៣៣ ឆ្នាំ អ្នករត់តុភោជនីយដ្ឋាន ភ្នំពេញ — ម្ចាស់ហាងមិនទាន់ចុះឈ្មោះបុគ្គលិក

៣ ចុះឈ្មោះ (កម្រិតអង្គការ)

D

យាយឃឹម ៦៨ ឆ្នាំ មានកាតសមធម៌ តាកែវ — នៅតែបង់លុយនៅគ្លីនិកឯកជន ទុកចិត្តអាចារ្យ និងព្រះសង្ឃ

១ និង ៥ (HEF)

មេរៀនទី ១  គ្រឹះ SBCC បរិបទគាំពារសង្គម និង SEM   ▸ ស្លាយ ១.១

១.១ ភាពខុសគ្នានៃពាក្យ     ▸ ស្លាយ ១.៣

ពាក្យ

អត្ថន័យ

IEC / Information, Education & Communication

ផ្ដល់ព័ត៌មាន និងអប់រំ — ផ្ដោតលើការ «ប្រាប់» ឱ្យដឹង

BCC / Behaviour Change Communication

ប្រើការទំនាក់ទំនង ដើម្បីផ្លាស់ប្ដូរចំណេះដឹង អាកប្បកិរិយា និងការអនុវត្តរបស់បុគ្គល

C4D / Communication for Development

ការទំនាក់ទំនងដែលមានការចូលរួម ដើម្បីការអភិវឌ្ឍសហគមន៍

Social Marketing / ទីផ្សារសង្គម

ប្រើបច្ចេកទេសទីផ្សារ (ផលិតផល តម្លៃ ទីកន្លែង ផ្សព្វផ្សាយ) ដើម្បីផលប្រយោជន៍សង្គម

SBCC / Social & Behaviour Change Communication

ដំណើរការមានផែនការ ផ្អែកលើភស្តុតាង ដែលធ្វើការលើបុគ្គល បទដ្ឋានសង្គម និងបរិស្ថានគាំទ្រ

SBC / Social & Behaviour Change

ទូលំទូលាយជាង SBCC — រួមបញ្ចូលការកែលម្អសេវា គោលនយោបាយ និងការរចនាផ្ដោតលើមនុស្ស

១.២ C មួយជំហានម្ដងៗ — ឧបករណ៍ និងលទ្ធផលថ្ងៃនេះ     ▸ ស្លាយ ១.៨

ជំហាន C

សំណួរគន្លឹះ

ឧបករណ៍ · លទ្ធផលក្រុម

មេរៀន

១ ការស្វែងយល់ស្ថានភាព

តើយើងដឹងអ្វី ហើយឧបសគ្គនៅឯណា?

SEM · BeSD · ភស្តុតាង · សេចក្ដីថ្លែងបញ្ហា → T1 · T2

១–៣

២ ផ្ដោតលើ & ការរៀបចំ

ផ្ដោតលើនរណា លើអ្វី តាមរបៀបណា?

Persona · Journey · ម៉ាទ្រីក · ToC · SMART → T3 · T4 · T5 · T6

៣–៥

៣ បង្កើត

សារមួយណាដំណើរការ?

សារតាមជំហាន · C ៧ · Brief · តេស្តមុន → T7 + គំរូ ១

៥

៤ ការអនុវត្ត & តាមដាន

នរណាធ្វើអ្វី ពេលណា? ដើរត្រូវទេ?

ផែនការ ៩០ ថ្ងៃ · សូចនាករ → T8 · T9

៦

៥ វាយតម្លៃ & កែលម្អ

មានការផ្លាស់ប្ដូរទេ? រៀនអ្វី?

ខ្សែសង្វាក់លទ្ធផល → យុទ្ធសាស្ត្រ SBCC ខ្នាតតូច (T10)

៦

 

១.៣ បរិបទ៖ NSPPF ២០២៤–២០៣៥     ▸ ស្លាយ ១.៩, ១.១០

NSPPF ២០២៤–២០៣៥ (ដាក់ឱ្យប្រើខែកុម្ភៈ ២០២៥) ផ្លាស់ពីវិធីសាស្ត្រ «សសរស្តម្ភ» ទៅ «វដ្តជីវិត» ដែលការពារហានិភ័យ ៧៖ មាតុភាព និងកុមារភាព · សុខភាព · ហានិភ័យការងារ · ពិការភាព · អត់ការងារធ្វើ · គ្មានទីជម្រក · វ័យចាស់ និងអ្នករស់រានមានជីវិត។ ការគ្របដណ្ដប់កើនពី ៣.៣ លាននាក់ (២០១៧) ដល់ជាង ៧.៥ លាននាក់ (២០២៤) ក្រោមស្មារតី «មិនទុកពលរដ្ឋណាម្នាក់ចោល»។

 

គម្លាតទំនាក់ទំនង

ការយល់ដឹងរបស់សាធារណជនអំពីប្រព័ន្ធគាំពារសង្គមនៅមានកម្រិត។ ស្ថាប័នភាគច្រើនផ្សព្វផ្សាយតាមព្រឹត្តិការណ៍ និងបណ្ដាញ​សង្គម ដោយមិនផ្ដោតលើព័ត៌មានដែលអតិថិជនត្រូវការ៖ សិទ្ធិ ការចុះឈ្មោះ និងអត្ថប្រយោជន៍។

១.៤ «ការដឹង មិនមែនជាការធ្វើ»     ▸ ស្លាយ ១.១១

មនុស្សអាចបាត់បង់នៅជំហាននីមួយៗ៖ បានឮ → យល់ថាខ្លួនមានសិទ្ធិ → ចុះឈ្មោះ → ប្រើប្រាស់ → ពេញចិត្ត និងណែនាំ។ យុទ្ធនាការផ្សព្វផ្សាយមួយ មិនអាចដោះស្រាយបញ្ហាទាំងអស់បានទេ ព្រោះជំហាននីមួយៗមានឧបសគ្គខុសៗគ្នា។ (សូមមើលមេរៀនទី ៤)

១.៥ គំរូអេកូឡូស៊ីសង្គម (SEM)     ▸ ស្លាយ ១.១២

កម្រិត

នរណា/អ្វី

ឧទាហរណ៍ NSSF

បុគ្គល

ចំណេះដឹង ជំនឿ ការយល់ឃើញហានិភ័យ

«ខ្ញុំនៅក្មេង មិនឈឺទេ»

អន្តរបុគ្គល

ប្ដីប្រពន្ធ គ្រួសារ មិត្តភក្ដិ មិត្តរួមការងារ

ប្ដីសម្រេចកន្លែងព្យាបាល

សហគមន៍

មេភូមិ វត្ត មូលដ្ឋានសុខាភិបាល អ្នកដឹកនាំ

មេភូមិមិនមានព័ត៌មាន NSSF

ស្ថាប័ន/អង្គការ

និយោជក សាខា NSSF អ្នកផ្ដល់សេវា

និយោជកមិនចុះឈ្មោះបុគ្គលិក

គោលនយោបាយ

ច្បាប់ អនុក្រឹត្យ ការអនុវត្តច្បាប់

អធិការការងារកម្រចុះហាងតូចៗ

កត្តាឆ្លងកាត់ (ចំណេះដឹង បទដ្ឋានសង្គម តួនាទីយេនឌ័រ) អាចវិភាគបាននៅគ្រប់កម្រិត។

  លំហាត់ទី១ (T1)  ផែនទីឧបសគ្គ SEM   ▸ ស្លាយ ១.១៣

🌐 អនឡាញ: sbc.avatarkh.com/Exercise_T1_SEM_Map.html   📄 Word: Tool_T1_Group_Work_Worksheet.docx

ដាក់ឧបសគ្គដែលតួអង្គរបស់ក្រុមជួបប្រទះ នៅកម្រិតនីមួយៗ។ គូសរង្វង់លើកម្រិតដែលមានឧបសគ្គច្រើនជាងគេ។

កម្រិត

ឧបសគ្គ

បុគ្គល

 

អន្តរបុគ្គល

 

សហគមន៍

 

ស្ថាប័ន/អង្គការ

 

គោលនយោបាយ

 

មេរៀនទី ២  កត្តាជំរុញឥរិយាបថ និងសង្គម (BeSD)   ▸ ស្លាយ ២.១

២.១ កត្តាជំរុញឥរិយាបថ និងសង្គម(BeSD) គឺជាអ្វី?     ▸ ស្លាយ ២.៣, ២.៤

កត្តាជំរុញឥរិយាបថ និងសង្គម (BeSD) គឺជាក្របខ័ណ្ឌដែលបង្កើតដោយ WHO និង UNICEF ដើម្បីវាស់ និងយល់ពីមូលហេតុ​ដែលមនុស្សទទួល ឬមិនទទួលសេវា។ នៅកម្ពុជា BeSD ត្រូវបានប្រើក្នុងវិធីសាស្ត្រ HCD-TIP (ក្រសួងសុខាភិបាល ២០២៣) សម្រាប់ការចាក់ថ្នាំបង្ការ។ ក្នុងវគ្គនេះ យើងកែសម្រួលវាសម្រាប់ការចុះឈ្មោះ និងការប្រើប្រាស់សេវាគាំពារសង្គម។

របៀបដែល BeSD ដំណើរការ

ការគិត និងអារម្មណ៍ + ដំណើរការសង្គម → កត្តាលើកទឹកចិត្ត (បំណង) → បញ្ហាជាក់ស្តែងសម្រេចថា បំណងនោះក្លាយជា​សកម្មភាពឬទេ → ឥរិយាបថ (ចុះឈ្មោះ/ប្រើប្រាស់)

២.២ សមាសភាគទាំង ៤ ក្នុងបរិបទ NSSF     ▸ ស្លាយ ២.៦

សមាសភាគ

សំណួរគន្លឹះ

ឧទាហរណ៍ឧបសគ្គ

ឆ្លើយតបដោយ SBCC

ការគិត និងអារម្មណ៍

តើគេយល់ ជឿទុកចិត្ត និងវាយតម្លៃហានិភ័យយ៉ាងណា?

«ខ្ញុំនៅក្មេង មិនឈឺទេ»

«បង់ហើយ មិនបានវិញទេ»

រឿងពិតពីសមាជិក · បំបាត់ការយល់ខុស

ដំណើរការសង្គម

បទដ្ឋាន និយោជក គ្រួសារ អ្នកមានឥទ្ធិពល?

«ថៅកែថាមិនចាំបាច់»

«គ្មាននរណាប្រើទេ»

ចូលរួមជាមួយ HR · សមាជិកគំរូ · ព្រះសង្ឃ មេភូមិ

កត្តាលើកទឹកចិត្ត

តើគេមានបំណងចុះឈ្មោះ/ប្រើទេ?

«ចាំឈឺសិន ចាំគិត»

«លុយប្រចាំថ្ងៃសំខាន់ជាង»

ភ្ជាប់នឹងពេលវេលាសំខាន់ (មានផ្ទៃពោះ ការងារថ្មី)

បញ្ហាជាក់ស្តែង

ងាយ ថោក ជិត និងមានគុណភាពទេ?

«មិនដឹងចុះឈ្មោះនៅណា»

«ពេទ្យកិច្ចសន្យានៅឆ្ងាយ»

មគ្គុទេសក៍ជាជំហាន · QR · តុជំនួយ · សញ្ញា

២.៣ តើSBCC អាចដោះស្រាយ ឬ ត្រូវកែសេវាបានដែរ ឬទេ?     ▸ ស្លាយ ២.៧

SBCC អាចដោះស្រាយ

ត្រូវកែសេវា/គោលនយោបាយ

 

ការយល់ខុស ពាក្យចចាមអារ៉ាម

មិនដឹងសិទ្ធិ ឬនីតិវិធី

បទដ្ឋានសង្គម អ្នកមានឥទ្ធិពល

ការរំលឹកនៅពេលសំខាន់

មូលដ្ឋានកិច្ចសន្យានៅឆ្ងាយ

នីតិវិធីស្មុគស្មាញ ឯកសារច្រើន

ការរង់ចាំយូរ ថ្លៃក្រៅផ្លូវការ

ការអនុវត្តច្បាប់លើនិយោជក

 

សារល្អ មិនអាចជួសជុលសេវាអាក្រក់បានទេ។ ចែករំលែករបកគំហើញផ្នែកផ្គត់ផ្គង់ ទៅម្ចាស់សេវា (NSSF, NPCA, មូលដ្ឋាន​សុខាភិបាល)។

  លំហាត់ទី២​ (T2) ផ្ទាំងតារាងកត្តាជំរុញឥរិយាបថ និងសង្គម (BeSD) ទាំង៤ ប្រអប់   ▸ ស្លាយ ២.១០

🌐 អនឡាញ: sbc.avatarkh.com/Exercise_T2_BeSD_Board.html   📄 Word: Tool_T2_Group_Work_Worksheet.docx

សរសេរឧបសគ្គ (−) និងកត្តាជំរុញ (+) របស់តួអង្គ។ សម្គាល់ ✓ = SBCC ដោះស្រាយបាន ✗ = ត្រូវកែសេវា។ គូសរង្វង់ឧបសគ្គសំខាន់ ៣។

ការគិត និងអារម្មណ៍

ដំណើរការសង្គម

កត្តាលើកទឹកចិត្ត

បញ្ហាជាក់ស្តែង

មេរៀនទី ៣  ការវិភាគស្ថានភាព និងការកំណត់ក្រុមគោលដៅ   ▸ ស្លាយ ៣.១

៣.១ ភស្តុតាងសំខាន់ (OXFAM ២០២១, អ្នកឆ្លើយ ១,០០៣ នាក់, ៥ ខេត្ត)     ▸ ស្លាយ ៣.២

៧១%

ចង់ទទួលព័ត៌មានគាំពារសង្គមពីអាជ្ញាធរភូមិ (ជាពិសេសមេភូមិ)

៤៤%

ចង់ទទួលពីបណ្ដាញសង្គម — ៦១% ចំពោះអាយុ ១៨–២៩ ធៀប ១៥% ចំពោះអាយុ ៦៥+

៧៤%

នៃអ្នកដែលពិបាករកព័ត៌មាន «មិនដឹងទាក់ទងនរណា» · ៣២% យល់ថាព័ត៌មានច្រឡំ

៣៣%

ធ្លាប់ឮពី NSSF (ធៀបនឹង ៧៥% ចំពោះ ID Poor)

១៨%

នៃអ្នកមានស្មាតហ្វូន និងអ៊ីនធឺណិត មិនចេះអាន/សរសេរលើឧបករណ៍

ន័យសម្រាប់ SBCC៖ ពង្រឹងសមត្ថភាពមេភូមិ · ប្រើសារជាសំឡេង/វីដេអូ · ប្រាប់ «ទាក់ទងនរណា» ជានិច្ច · លើកទឹកចិត្តឱ្យ «ប្រាប់អ្នកជិតខាង»។

៣.២ សេចក្ដីថ្លែងបញ្ហា និងឱកាស     ▸ ស្លាយ ៣.៣

សេចក្ដីថ្លែងបញ្ហាឆ្លើយតបនឹង ៥ សំណួរ៖ អ្វីកំពុងកើតឡើង? នរណារងផល? នៅទីណា? នរណា/អ្វីជាមូលហេតុ? ផលប៉ះពាល់អ្វី?

បញ្ហា (ឧទាហរណ៍)

នៅក្រុងសៀមរាប អ្នករត់តុកតុក ពិបាកចុះឈ្មោះ NSSF ដោយសារគិតថាសម្រាប់តែកម្មកររោងចក្រ និងមិនដឹងនីតិវិធី ដូច្នេះពេលឈឺ គ្រួសារត្រូវចំណាយលុយខ្លួនឯង។

 

ឱកាស

មេក្រុមចំណត និងព្រះសង្ឃនៅវត្ត អាចជួយយកឈ្នះបញ្ហានេះ ព្រោះអ្នករត់តុកតុកទុកចិត្ត និងជួបពួកគាត់ជារៀងរាល់ថ្ងៃ។

៣.៣ ប្រភពទិន្នន័យ     ▸ ស្លាយ ៣.៤

ទិន្នន័យបឋម

ទិន្នន័យមានស្រាប់

 

បរិមាណ៖ កម្រងសំណួរ ការស្ទង់មតិ

គុណភាព៖ FGD, សម្ភាសស៊ីជម្រៅ (IDI)

ការសង្កេត · សម្ភាសអ្នកពាក់ព័ន្ធ

ការស្រាវជ្រាវរបស់ស្ថាប័នផ្សេងៗ (ឧ. OXFAM ២០២១)

របាយការណ៍រដ្ឋាភិបាល NSSF NSPC

ទិន្នន័យសមាជិក និងការទាមទារ

 

✓ ត្រូវតាមតម្រូវការជាក់លាក់  ✗ ចំណាយពេល និងថវិកា

✓ មានស្រាប់ ថោក  ✗ អាចចាស់ ឬមិនត្រូវតម្រូវការ

 

«ល្អ សមល្មម»

ពិនិត្យការសិក្សា ២–៣ · សម្ភាសស៊ីជម្រៅ ៤–៥ នាក់ក្នុងមួយក្រុមគោលដៅ · ប្រើសំណួរ BeSD · ផ្ទៀងផ្ទាត់ការសន្មតជាមួយអតិថិជនពិត

បច្ចេកទេស 5 Whys — ស្វែងរកឫសគល់

  1. 1.ហេតុអ្វីដារ៉ាមិនចុះឈ្មោះ? → មិនដឹងថាខ្លួនមានសិទ្ធិ 

  2. 2.ហេតុអ្វី? → គ្មាននរណាប្រាប់ថាអ្នកប្រកបរបរខ្លួនឯងអាចចូលបាន 

  3. 3.ហេតុអ្វី? → មេក្រុមចំណត និងមេភូមិ គ្មានព័ត៌មាន 

  4. 4.ហេតុអ្វី? → សារភាគច្រើនផ្ដោតលើកម្មកររោងចក្រ 

៣.៤ ការបែងចែកទស្សនិកជន     ▸ ស្លាយ ៣.៦

ក្រុម

តួនាទី

ឧទាហរណ៍ NSSF

ក្រុមទី១ (ចម្បងៗ)

អ្នកដែលត្រូវផ្លាស់ប្ដូរឥរិយាបថ

កម្មករ · អ្នកប្រកបរបរខ្លួនឯង · សមាជិកបច្ចុប្បន្ន

ក្រុមទី២ (អ្នកមានឥទ្ធិពល)

អ្នកមានឥទ្ធិពលផ្ទាល់

និយោជក/HR · គ្រួសារ · មិត្តរួមការងារ

ក្រុមទី៣​ (បង្ករបរិយាកាស និងគោលនយោបាយ)

អ្នកបង្កើតបរិស្ថានគាំទ្រ

មេភូមិ · ព្រះសង្ឃ · អ្នកផ្ដល់សេវា · អ្នកធ្វើគោលនយោបាយ

បែងចែកតាមចរិកលក្ខណៈប្រជាសាស្ត្រ (អាយុ ភេទ ការងារ ទីកន្លែង) និងចិត្តសាស្ត្រសង្គម (ជំនឿ តម្លៃ ទម្លាប់ប្រើព័ត៌មាន)។ សមាជិកបច្ចុប្បន្ន និងសមាជិកសក្ដានុពល ត្រូវការសារខុសគ្នា។

៣.៥ ការបង្កើតតួអង្គតំណាងក្រុមគោលដៅ (Persona)     ▸ ស្លាយ ៣.៨, ៣.៩

តួអង្គតំណាងក្រុមគោលដៅ (Persona) គឺជាមនុស្សម្នាក់ដែលមើលទៅពិត ដែលតំណាងឱ្យក្រុមគោលដៅមួយ។ វាជួយក្រុមការងារ «ឈរក្នុងស្បែកជើង» របស់អតិថិជន៖ ជីវិតប្រចាំថ្ងៃ អ្វីដែលគាត់គិត និងមានអារម្មណ៍ អ្នកដែលគាត់ទុកចិត្ត ប្រភពព័ត៌មាន ឧបសគ្គ និងកត្តាជំរុញ (តាម BeSD)។

ឧទាហរណ៍៖ ដារ៉ា (ក្រុម B)

សម្រង់

«ខ្ញុំរកលុយប្រចាំថ្ងៃ មិនមាននិយោជកទេ — NSSF មិនមែនសម្រាប់ខ្ញុំ»

ជីវិតប្រចាំថ្ងៃ

រត់តុកតុក ១២ ម៉ោង · ប្រពន្ធ និងកូន ២ · មើល Facebook/TikTok ពេលរង់ចាំភ្ញៀវ

អ្នកដែលគាត់ទុកចិត្ត

មិត្តអ្នករត់តុកតុក · មេក្រុមចំណត · ព្រះសង្ឃនៅវត្តជិតផ្ទះ

ឧបសគ្គ (BeSD)

គិតថាសម្រាប់តែកម្មកររោងចក្រ (ការគិត) · មិនដឹងរបៀបចុះឈ្មោះ (ជាក់ស្តែង)

កត្តាជំរុញ

ធ្លាប់ចំណាយច្រើនពេលកូនឈឺ · ចង់ការពារគ្រួសារ

៣.៦ យេនឌ័រក្នុង SBC     ▸ ស្លាយ ៣.១០

ពីការកេងប្រវ័ញ្ច → មិនអើពើ → ប្រុងប្រយ័ត្ន → ផ្លាស់ប្ដូរ។ ធ្វើការវិភាគយេនឌ័រ ហើយបញ្ចូលលទ្ធផលក្នុងយុទ្ធសាស្ត្រ ការអនុវត្ត និង M&E។ សួរ៖ តើអ្នកណាក្នុងគ្រួសារសម្រេចលុយ និងកន្លែងព្យាបាល? តើកម្មការិនីមានពេល និងព័ត៌មាន ដើម្បីប្រើអត្ថប្រយោជន៍មាតុភាពទេ?

ប្រភព៖ NCHP (2022) pp. 39–40។

  លំហាត់ទី៣​ (T3)  ទម្រង់តួអង្គតំណាងក្រុមគោលដៅ   ▸ ស្លាយ ៣.១១

🌐 អនឡាញ: sbc.avatarkh.com/Exercise_T3_Persona.html   📄 Word: Tool_T3_Group_Work_Worksheet.docx

ឈ្មោះ អាយុ ភេទ ការងារ ទីកន្លែង

 

ការអប់រំ អក្ខរកម្ម ឧបករណ៍ឌីជីថល

 

សម្រង់ (ពាក្យរបស់គាត់)

 

ជីវិតប្រចាំថ្ងៃ

 

គិត និងមានអារម្មណ៍

 

អ្នកដែលគាត់ទុកចិត្ត

 

ប្រភពព័ត៌មាន

 

ឧបសគ្គសំខាន់ ៣ (BeSD)

 

កត្តាជំរុញ

 

មេរៀនទី ៤  ដំណើរផ្លូវឆ្ពោះទៅទទួលសេវា   ▸ ស្លាយ ៤.១

៤.១ ហេតុអ្វីត្រូវគូសដំណើរផ្លូវ?     ▸ ស្លាយ ៤.២

ឥរិយាបថគឺជាដំណើរការ មិនមែនជាពេលតែមួយទេ។ វិធីសាស្រ្ត «ដំណើរផ្លូវឆ្ពោះទៅទទួលថ្នាំបង្ការ» ដើម្បីកំណត់រកឧបសគ្គ និងកត្តាជំរុញនៅជំហាននីមួយៗ។ យើងប្រើការវិភាគស្វែងយល់អំពីអតិថិជន NSSF — ហៅថា «ដំណើរផ្លូវឆ្ពោះទៅទទួលសេវា» (Journey to Access)។ វាបង្ហាញថា មនុស្សបាត់បង់នៅទីកន្លែងណា (ចំណុចណា) នរណាជាម្ចាស់នៃចំណុចប៉ះប្រសព្វគ្នា និង​សារអ្វីត្រូវទៅនឹងពេលណា​(សមរម្យ)។

៤.២ ដំណើរផ្លូវ ៧ ជំហាន (NSSF)     ▸ ស្លាយ ៤.៦, ៤.៧, ៤.៨

ជំហាន

សំណួរអតិថិជន

ឧបសគ្គ

ចំណុចប៉ះ

ផ្ដោត SBCC

១. ដឹង

«NSSF ជាអ្វី? ខ្ញុំមានសិទ្ធិទេ?»

ច្រឡំ NSSF/HEF/NSAF · មិនដឹងសិទ្ធិ

Facebook, TikTok, វិទ្យុ, វត្ត, ឃុំ

សារសិទ្ធិសាមញ្ញ

២. ពិចារណា

«មានប្រយោជន៍ និងគួរទុកចិត្តទេ?»

មិនឃើញតម្លៃ · មិនទុកចិត្ត

មិត្តភក្ដិ, សមាជិកគំរូ, ព្រះសង្ឃ, HR

រឿងពិត · ភស្តុតាងសង្គម

៣. ចុះឈ្មោះ

«យ៉ាងម៉េច? នៅណា? ឯកសារអ្វី?»

នីតិវិធីស្មុគស្មាញ · និយោជកមិនចុះឈ្មោះ

សាខា NSSF, App, HR, អធិការការងារ

មគ្គុទេសក៍ «របៀប»

៤. រក្សាសមាជិក​ភាព

«ខ្ញុំនៅតែមានការធានាទេ?»

ខកខានបង់ · ប្ដូរការងារ

SMS/Telegram, App, បណ្ណប្រាក់ខែ

ការរំលឹក

៥. ប្រើប្រាស់

«ទៅណា? បង្ហាញអ្វី?»

មិនស្គាល់មូលដ្ឋានកិច្ចសន្យា · ភ្លេចកាត

មូលដ្ឋានសុខាភិបាល, ខ្សែទូរស័ព្ទ

«បង្ហាញកាតរបស់អ្នក»

៦. បទពិសោធន៍

«ទទួលការគោរពទេ? ការទូទាត់ផ្ទៀងផ្ទាត់ទេ?»

រង់ចាំយូរ · ការផ្ទៀងផ្ទាត់ពន្យារ

បុគ្គលិកពេទ្យ, NPCA, បណ្ដឹង

IPC · ព័ត៌មានបណ្ដឹង

៧. ណែនាំ

«ខ្ញុំនឹងប្រាប់អ្នកដទៃទេ?»

បទពិសោធន៍អាក្រក់រាលដាល

ពាក្យតៗគ្នា, បណ្ដាញសង្គម

សមាជិកគំរូ

 

NPCA — ចំណុចប៉ះដែលមើលមិនឃើញ៖

NPCA ផ្ទៀងផ្ទាត់ និងដំណើរការការទាមទារសេវាសុខាភិបាល HEF និង NSSF ហើយវាយតម្លៃគុណភាពសេវា HEF។ អតិថិជនកម្រ​ឃើញ NPCA ផ្ទាល់ ប៉ុន្តែការពន្យារ ឬការបដិសេធ ប៉ះពាល់ដល់បទពិសោធន៍ (ជំហាន ៦) និងពាក្យតៗគ្នា (ជំហាន ៧)។

ដំណើរផ្លូវនេះ អាចកែសម្រួលសម្រាប់ HEF (កាតសមធម៌) និងកម្មវិធីប្រាក់ឧបត្ថម្ភ NSAF ផងដែរ។

៤.៣ នរណាធ្វើអ្វី នៅជំហាននីមួយៗនៃដំណើរផ្លូវ     ▸ ស្លាយ ៤.៩

ជំហាន

ស្ថាប័ន និងអ្នកនាំសារ

១ ដឹង

GS-NSPC · NSSF · NSAF យុទ្ធនាការ · Facebook · TikTok · មេភូមិ · ព្រះសង្ឃ

២ ពិចារណា

និយោជក · HR ពន្យល់តម្លៃ · សមាគម IDEA · ADW · មិត្តភក្ដិ · សមាជិកគំរូ

៣ ចុះឈ្មោះ

NSSF សាខា · App · និយោជកប្រកាស · ឃុំ · IDPoor (MoP) · កញ្ចប់គ្រួសារ (NSAF)

៤ រក្សាសមាជិកភាព

NSSF បង់ភាគទាន · រំលឹក SMS · MoP · ឃុំ វាយតម្លៃឡើងវិញ IDPoor

៥ ប្រើប្រាស់

មូលដ្ឋានសុខាភិបាល (MoH) ទទួលប័ណ្ណ · ព្យាបាល · NSAF បើកប្រាក់ឧបត្ថម្ភ

៦ បទពិសោធន៍

NPCA ផ្ទៀងផ្ទាត់ · ទូរស័ព្ទ ១២៧៣ · NSSF · MoH បណ្ដឹង · គុណភាពសេវា

៧ ណែនាំ

សមាជិក · អ្នកជំងឺ រឿងពិត · សក្ខីកម្ម · CSO · សហគមន៍ ចែករំលែកបន្ត

សំណួរ៖

តើស្ថាប័នណាជាម្ចាស់នៃជំហានដែលតួអង្គរបស់យើងជាប់គាំង? តើនរណាជាអ្នកនាំសារដែលគួរទុកចិត្ត?

 

៤.៤ ជំហានគូសផែនទី     ▸ ស្លាយ ៤.៩, ៤.១២

  1. 1.ដើរតាមជំហាន ៧ ក្នុងនាមជាតួអង្គរបស់ក្រុមគោលដៅ 

  2. 2.បិទក្រដាសក្រហម (ឧបសគ្គ) និងខៀវ (កត្តាជំរុញ) លើជំហាននីមួយៗ ហើយដាក់ស្លាក BeSD 

  3. 3.បោះឆ្នោតរកចំណុចបាត់បង់ធំបំផុត 

  4. 4.កំណត់អាទិភាពដោយម៉ាទ្រីក សំខាន់/អាចធ្វើបាន (T5) 

  5. 5.សរសេរគោលបំណងរចនា ១ (T6) 

  លំហាត់ទី៤​ (T4)  ផែនទីដំណើរផ្លូវឆ្ពោះទៅទទួលសេវា   ▸ ស្លាយ ៤.៩, ៤.១២

🌐 អនឡាញ: sbc.avatarkh.com/Exercise_T4_Journey.html   📄 Word: Tool_T4_Group_Work_Worksheet.docx

ជំហាន

ឧបសគ្គ (−) + BeSD

កត្តាជំរុញ (+)

ចំណុចប៉ះ

ម្ចាស់

១ ដឹង

 

 

 

 

២ ពិចារណា

 

 

 

 

៣ ចុះឈ្មោះ

 

 

 

 

៤ រក្សា

 

 

 

 

៥ ប្រើប្រាស់

 

 

 

 

៦ បទពិសោធន៍

 

 

 

 

៧ ណែនាំ

 

 

 

 

 លំហាត់ទី៥ (T5)  ម៉ាទ្រីក សំខាន់ ធៀប អាចធ្វើបាន   ▸ ស្លាយ ៤.១០, ៤.១២

🌐 អនឡាញ: sbc.avatarkh.com/Exercise_T5_Matrix.html   📄 Word: Tool_T5_Group_Work_Worksheet.docx

សំខាន់ = រាំងស្ទះមនុស្សច្រើន · អាចធ្វើបាន = ស្ថាប័នយើងអាចធ្វើក្នុង ៩០ ថ្ងៃ ដោយធនធានដែលមាន

 

ពិបាកធ្វើ

ងាយធ្វើ

សំខាន់ខ្លាំង

គម្រោងធំ

ធ្វើភ្លាម

សំខាន់តិច

ទុកសិន

ឈ្នះរហ័ស

 

 

 

 

 

 

  លំហាត់ទី​៦ (T6)  គោលបំណងនៃការរចនា   ▸ ស្លាយ ៤.១១, ៤.១២

🌐 អនឡាញ: sbc.avatarkh.com/Exercise_T6_SMART_Objectives.html   📄 Word: Tool_T6_Group_Work_Worksheet.docx

រូបមន្ត៖

គោលបំណងរបស់យើង គឺឱ្យ [ក្រុមគោលដៅ] ផ្លាស់ពី [ឥរិយាបថបច្ចុប្បន្ន] ទៅ [ឥរិយាបថចង់បាន] ដោយដោះស្រាយ [ឧបសគ្គ] និងពង្រឹង [កត្តាជំរុញ]។

ឧទាហរណ៍ (ក្រុម A)៖ ឱ្យកម្មការិនីមានផ្ទៃពោះ ដែលជាសមាជិក NSSF ផ្លាស់ពីការទៅគ្លីនិកឯកជន ហើយបង់លុយខ្លួនឯង ទៅការពិនិត្យផ្ទៃពោះនៅមូលដ្ឋានសុខាភិបាលកិច្ចសន្យា ដោយបង្ហាញកាត ដោយដោះស្រាយការមិនស្គាល់មូលដ្ឋានកិច្ចសន្យា និងពង្រឹងការចង់សន្សំលុយសម្រាប់កូន។

ក្រុមគោលដៅ

 

 

 

 

 

ឥរិយាបថបច្ចុប្បន្ន

 

 

 

 

 

 

ឥរិយាបថចង់បាន

 

 

 

 

ឧបសគ្គដែលត្រូវដោះស្រាយ

 

 

 

 

កត្តាជំរុញដែលត្រូវពង្រឹង

 

 

 

 

 

មេរៀនទី ៥  ការរចនាយុទ្ធសាស្ត្រ SBCC សារ និងអន្តរាគមន៍គំរូ   ▸ ស្លាយ ៥.១

៥.១ ទ្រឹស្ដីនៃការផ្លាស់ប្ដូរ     ▸ ស្លាយ ៥.២

ធាតុចូល

សកម្មភាព

លទ្ធផលផ្ទាល់

លទ្ធផលឥរិយាបថ

ផលប៉ះពាល់

បុគ្គលិក ថវិកា សម្ភារៈ

HR briefing · ប៉ុស្ទ័ររោងចក្រ · Telegram

កម្មករទទួលសារ

ពិនិត្យផ្ទៃពោះនៅមូលដ្ឋានកិច្ចសន្យា

ចំណាយផ្ទាល់ខ្លួនថយចុះ

សាកល្បងតក្កវិជ្ជា «ប្រសិនបើ… នោះ…» រវាងប្រអប់នីមួយៗ។ លទ្ធផលត្រូវតែជា «ឥរិយាបថ» មិនមែន «ការយល់ដឹងកើនឡើង» ទេ។

៥.២ គោលបំណងឥរិយាបថ SMART     ▸ ស្លាយ ៥.៣, ៥.៤

ជាក់លាក់ · វាស់វែងបាន · អាចសម្រេចបាន · ប្រាកដនិយម · មានពេលកំណត់

✗ «បង្កើនការយល់ដឹងអំពី NSSF»

✓ «ត្រឹមខែមីនា ២០២៧ អ្នករត់តុកតុក ៥០០ នាក់ក្នុងក្រុងសៀមរាប ចុះឈ្មោះ NSSF»

ជណ្ដើរគោលបំណង (NCHP)

គោលបំណងឥរិយាបថ

នរណា · ធ្វើអ្វី · នៅណា · ហេតុអ្វី + SMART — «ត្រឹមខែមីនា ២០២៧ អ្នករត់តុកតុក ៥០០ នាក់ក្នុងក្រុងសៀមរាប ចុះឈ្មោះ NSSF»

គោលបំណងទំនាក់ទំនង

ដោះស្រាយឧបសគ្គ — «% អ្នករត់តុកតុកដែលជឿថាខ្លួនមានសិទ្ធិចូល NSSF កើនពី X ទៅ Y»

គិត · មានអារម្មណ៍ · ធ្វើ

គិត «NSSF សម្រាប់ខ្ញុំដែរ» · មានអារម្មណ៍ «ក្ដៅចិត្ត» · ធ្វើ «ស្កេន QR»

ប្រភព៖ NCHP (2022) p. 17, Annex A3–A4។ តួលេខជាឧទាហរណ៍។

៥.៣ ទម្លាប់ប្រើប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនាំសារ     ▸ ស្លាយ ៥.៥, ៥.៦

វិភាគ «វដ្តប្រចាំថ្ងៃ» របស់តួអង្គ ពីព្រឹកដល់ល្ងាច (នៅផ្ទះ ធ្វើដំណើរ កន្លែងធ្វើការ វត្ត ផ្សារ) ដើម្បីរក «ចំណុចជួប» (touchpoints) ដែលសារអាចទៅដល់គាត់។

បណ្ដាញ

អ្នកនាំសារ/ទម្រង់

ជំហានល្អបំផុត

 

IPC

មេភូមិ · HR · បុគ្គលិកសុខាភិបាល

២ ៣ ៥ ៦

 

ឌីជីថល

Facebook · TikTok · Telegram · App NSSF

១ ៣ ៤

 

វត្ត (MoCR)

ព្រះសង្ឃ · អាចារ្យ · ប៉ុស្ទ័រវត្ត

១ ២

 

ប្រព័ន្ធផ្សព្វផ្សាយ

វិទ្យុ · ទូរទស្សន៍ · ឧបករណ៍បំពងសំឡេង

១

 

កន្លែងធ្វើការ

និយោជក · សហជីព · ប៉ុស្ទ័ររោងចក្រ

២ ៣ ៤

 

ចំណុចសេវា

សញ្ញា · តុជំនួយ · ខ្សែទូរស័ព្ទ

៥ ៦

 

បណ្ដាញសាសនា (ក្រសួងធម្មការ និងសាសនា MoCR)៖

កម្ពុជាមានវត្តប្រមាណ ៥,១៥០ និងព្រះសង្ឃជាង ៧៣,៦២០ អង្គ។ ព្រះសង្ឃ និងអាចារ្យ អាចជាអ្នកនាំសារដែលគួរទុកចិត្ត ដើម្បីផ្ដល់ព័ត៌មាន កែការយល់ខុស និងបញ្ជូនមនុស្សទៅសេវា — ប៉ុន្តែមិនសម្រេចសិទ្ធិទទួលផលទេ។

៥.៤ សារតាមជំហាននៃដំណើរផ្លូវ     ▸ ស្លាយ ៥.៨

ជំហាន

សារគំរូ + សារជំរុញសកម្ម (CTA)

១–២ ដឹង/ពិចារណា

«អ្នករត់តុកតុក ក៏អាចមានការធានាថែទាំសុខភាព NSSF ដែរ»

៣ ចុះឈ្មោះ

«ចុះឈ្មោះក្នុង ៣ ជំហាន — ស្កេន QR នេះ ឬទៅសាខា NSSF»

៥ ប្រើប្រាស់

«មានផ្ទៃពោះ? បង្ហាញកាត NSSF នៅមូលដ្ឋានសុខាភិបាលកិច្ចសន្យា»

៦ បទពិសោធន៍

«មានបញ្ហា? ទូរស័ព្ទមកខ្សែបណ្ដឹង — យើងស្ដាប់»

សារទាំងនេះជាគំរូសម្រាប់ហ្វឹកហាត់ — ត្រូវផ្ទៀងផ្ទាត់ជាមួយ NSSF មុនផ្សព្វផ្សាយ។

៥.៥ សម្ភារៈល្អមាន C ចំនួន ៧ និងសារជំរុញធ្វើសកម្មភាព (CTA)     ▸ ស្លាយ ៥.១០

C

ខ្មែរ / Khmer

C1

ទាក់ទាញការចាប់អារម្មណ៍

C2

បញ្ជាក់សារឱ្យច្បាស់

C3

បង្ហាញអត្ថប្រយោជន៍ (ឬផលវិបាក)

C4

ស៊ីសង្វាក់គ្នា (សម្ភារៈច្រើន)

C5

បង្កើតទំនុកចិត្ត

C6

ប៉ះបេះដូង និងខួរក្បាល

C7

ជំរុញសកម្មភាព

ប្រភព៖ NCHP (2022) p. 58; វគ្គ SBCC ២០២៣។

  លំហាត់ទី៧​ (T7)៖ ការបង្កើតឯកសារណែនាំឆ្នៃប្រឌិតសង្ខេប (Creative Brief)   ▸ ស្លាយ ៥.១១, ៥.១៣

🌐 អនឡាញ: sbc.avatarkh.com/Exercise_T7_CreativeBrief.html   📄 Word: Tool_T7_Group_Work_Worksheet.docx

ក្រុមគោលដៅ (Persona)

 

 

គោលបំណងឥរិយាបថ SMART

 

 

គិត · មានអារម្មណ៍ · ធ្វើ

 

 

ឧបសគ្គ និងកត្តាជំរុញ (BeSD)

 

 

ជំហាននៃដំណើរផ្លូវ

 

 

សារគន្លឹះ

 

 

 

Call-to-Action / CTA

 

 

ការសន្យា/អត្ថប្រយោជន៍

 

 

ភស្តុតាងគាំទ្រ

 

 

សំឡេង និងរចនាប័ទ្ម

 

 

បណ្ដាញ និងអ្នកនាំសារ

 

 

អន្តរាគមន៍គំរូ

 

 

លទ្ធផលតេស្ត

 

 

៥.៦ ការធ្វើតេស្តសម្ភារៈ មុនផ្សព្វផ្សាយ     ▸ ស្លាយ ៥.១២

តេស្តគំនិត → អ្នកពាក់ព័ន្ធពិនិត្យ → តេស្តមុន → តេស្តនៅមូលដ្ឋាន

លក្ខណៈវិនិច្ឆ័យ

សំណួរគំរូ

យល់

តើសម្ភារៈនេះប្រាប់អ្នកអ្វី?

 

 

 

 

ទាក់ទាញ

អ្វីលេចធ្លោ? អ្នកចូលចិត្ត ឬមិនចូលចិត្តអ្វី?

 

 

 

 

 

គួរជឿ

តើអ្នកជឿសារ និងអ្នកនិយាយទេ?

 

 

 

 

 

ពាក់ព័ន្ធ

តើវានិយាយមកកាន់អ្នកទេ?

 

 

 

 

 

 

 

ជំរុញ

តើអ្នកចង់ដឹងបន្ថែម ឬធ្វើអ្វីបន្ទាប់? អ្នកនឹងកែអ្វី?

 

 

 

 

 

 

 

តេស្តជាមួយមនុស្ស ៥–៨ នាក់ពីក្រុមគោលដៅពិត ហើយសួរសំណួរបើកចំហ។ ប្រភព៖ NCHP (2022) pp. 59–61, Annex A5។

មេរៀនទី ៦  ផែនការអនុវត្ត ការតាមដាន និងវាយតម្លៃ   ▸ ស្លាយ ៦.១

៦.១ ផែនការអនុវត្ត     ▸ ស្លាយ ៦.៣, ៦.៤

ផែនការអនុវត្តមាន៖ បញ្ជីសកម្មភាព · ពេលវេលា · អ្នកទទួលខុសត្រូវ · បណ្ដាញ និងអ្នកនាំសារ · ថវិកា និងធនធាន · សូចនាករ។ ចាប់ផ្ដើមតូច (៩០ ថ្ងៃ) តេស្ត រៀន ហើយពង្រីក។

ស្ថាប័ន

តួនាទីដែលអាចមាន (សម្រាប់ពិភាក្សា)

GS-NSPC

សម្របសម្រួល · សារស្តង់ដារ · ការចែករំលែកទិន្នន័យ

NSSF

ម្ចាស់សេវា · ការចុះឈ្មោះ · អត្ថប្រយោជន៍ · ទិន្នន័យសមាជិក

NPCA

ការផ្ទៀងផ្ទាត់ការទាមទារ · គុណភាពសេវា HEF

MoCR

វត្ត ព្រះសង្ឃ អាចារ្យ ជាអ្នកនាំសារ

NSAF / SNA

ការផ្សព្វផ្សាយថ្នាក់ឃុំ ភូមិ · ការបញ្ជូន

នរណា · អ្វី · ពេលណា (NCHP ជំហាន ៤)

៦.២ សូចនាករតាមដំណើរផ្លូវ     ▸ ស្លាយ ៦.៥

ជំហាន

សូចនាករ

ប្រភព

១ ដឹង

% ដែលដឹងថាខ្លួនមានសិទ្ធិ

ស្ទង់មតិ

២ ពិចារណា

% ដែលមានបំណងចុះឈ្មោះ

សំណួរ BeSD

៣ ចុះឈ្មោះ

ចំនួនសមាជិកថ្មី

ទិន្នន័យ NSSF

៤ រក្សា

% សមាជិកសកម្ម

ទិន្នន័យ NSSF

៥ ប្រើប្រាស់

ចំនួនការប្រើ/ការទាមទារ

NSSF · NPCA

៦–៧ បទពិសោធន៍

% ពេញចិត្ត · ចំនួនបណ្ដឹង

ស្ទង់មតិក្រោយសេវា

  T8  ផែនការសកម្មភាព ៩០ ថ្ងៃ   ▸ ស្លាយ ៦.៧

🌐 អនឡាញ: sbc.avatarkh.com/Exercise_T8_ActionPlan.html   📄 Word: Tool_T8_Group_Work_Worksheet.docx

សកម្មភាព/សម្ភារៈ

អ្នកទទួលខុសត្រូវ

បណ្ដាញ

ពេល

ថវិកា

ហានិភ័យ

1

 

 

 

 

 

2

 

 

 

 

 

3

 

 

 

 

 

4

 

 

 

 

 

5

 

 

 

 

 

  T9  ម៉ាទ្រីកសូចនាករ   ▸ ស្លាយ ៦.៧

🌐 អនឡាញ: sbc.avatarkh.com/Exercise_T9_Indicators.html   📄 Word: Tool_T9_Group_Work_Worksheet.docx

សូចនាករ

ជំហាន/BeSD

មូលដ្ឋាន

គោលដៅ

ប្រភព

1

 

 

 

 

2

 

 

 

 

3

 

 

 

 

 

៦.៣ ខ្សែសង្វាក់លទ្ធផល     ▸ ស្លាយ ៦.៩

សកម្មភាព → លទ្ធផលផ្ទាល់ (reach) → លទ្ធផលកណ្ដាល → លទ្ធផល (ចុះឈ្មោះ ប្រើប្រាស់)។ UNICEF ណែនាំឱ្យវាស់ «លទ្ធផលកណ្ដាល» ដូចជា ទំនុកចិត្តលើស្ថាប័ន ជំនឿលើសមត្ថភាពខ្លួន តម្រូវការសេវា និងសេវាមានសមធម៌ — មិនមែនវាស់តែសកម្មភាពទេ។

បើគ្មានការផ្លាស់ប្ដូរ៖ ឧបសគ្គមិនប្រែ → ជ្រើសឧបសគ្គខុស · ការផ្លាស់ប្ដូរមិនស្ថិតស្ថេរ → កែយុទ្ធសាស្ត្រ · មួយក្រុមប្រែ តែក្រុមផ្សេងមិនប្រែ → ពិនិត្យការទាក់ទាញនៃសារឡើងវិញ

បិទវគ្គ

បទបង្ហាញក្រុម និង Gallery Walk     ▸ ស្លាយ ៦.១១

បង្ហាញ ៥ ចំណុច៖

មតិយោបល់ដោយក្រដាសស្អិត៖ 👍 ចំណុចខ្លាំង · 💡 យោបល់កែលម្អ។ រូបិកា៖ ភស្តុតាង · BeSD · ដំណើរផ្លូវ · សារ/CTA · សូចនាករ។

យុទ្ធសាស្ត្រ SBCC ខ្នាតតូច — មួយជុំពេញនៃ C     ▸ ស្លាយ ៦.១២

ជំហាន C

លទ្ធផលរបស់ក្រុម

១ ការស្វែងយល់ស្ថានភាព

ផែនទី SEM (T1) · ក្ដារ BeSD (T2) · សេចក្ដីថ្លែងបញ្ហា

២ ផ្ដោតលើ & ការរៀបចំ

Persona (T3) · Journey (T4) · ម៉ាទ្រីក (T5) · គោលបំណង (T6)

៣ បង្កើត

Creative Brief (T7) · គំរូដែលបានតេស្ត

៤ ការអនុវត្ត & តាមដាន

ផែនការ ៩០ ថ្ងៃ (T8) · សូចនាករ (T9)

៥ វាយតម្លៃ & កែលម្អ

សំណួររៀនសូត្រ៖ អ្វីត្រូវរក្សា កែ ឬឈប់

 

🔗 ពិនិត្យ៖ តើលទ្ធផលនីមួយៗភ្ជាប់ទៅជំហានមុនរបស់វាទេ?

  T10  យុទ្ធសាស្ត្រ SBCC ខ្នាតតូច (ស្វ័យសិក្សា)   ▸ ស្លាយ ៦.១៣

🌐 អនឡាញ: sbc.avatarkh.com/Exercise_T10_SBCC_Strategy_Template.html   📄 Word: Tool_T10_SBCC_Strategy_Template_FINAL.docx

បន្ទាប់ពីវគ្គ តាមល្បឿនខ្លួនឯង៖

ការប្ដេជ្ញាចិត្ត និងវាក្យសព្ទ

មេរៀនគន្លឹះទាំង៥     ▸ ស្លាយ ៦.១៥

តេស្តក្រោយ · វាយតម្លៃ     ▸ ស្លាយ ៦.១៦

 

របៀប

✏️ តេស្តក្រោយវគ្គ

២០ សំណួរ ដូចតេស្តមុន · ១៥ នាទី · sbc.avatarkh.com/PrePost_Test.html?type=post

📊 វាយតម្លៃវគ្គ

ទម្រង់ក្រដាស ឬ QR · sbc.avatarkh.com/Training_Evaluation.html

🤝 ការប្ដេជ្ញាចិត្ត

«ក្នុង ៣០ ថ្ងៃ ខ្ញុំនឹង…» — តាមដានតាម Telegram

 

កាតប្ដេជ្ញាចិត្តរបស់ខ្ញុំ

ក្នុងរយៈពេល ៣០ ថ្ងៃខាងមុខ ខ្ញុំនឹង…

ឈ្មោះ និងលេខ Telegram (សម្រាប់តាមដាន)៖

 

វាក្យសព្ទ

ខ្មែរ / Khmer

English

ពន្យល់ខ្លី / Short note

កត្តាជំរុញឥរិយាបថ និងសង្គម

BeSD

ការគិត/អារម្មណ៍ សង្គម ចិត្ត ជាក់ស្តែង

ដំណើរផ្លូវឆ្ពោះទៅទទួលសេវា

Journey to Access

ជំហានទាំង ៧ របស់អតិថិជន

តួអង្គតំណាងក្រុមគោលដៅ

Persona

មនុស្សម្នាក់ដែលតំណាងក្រុម

ចំណុចប៉ះ

Touchpoint

កន្លែង/ពេលដែលសារទៅដល់

គោលបំណងនៃការរចនា

Design objective

ពី… ទៅ… ដោយ…

អន្តរាគមន៍គំរូ

Prototype

ទម្រង់សាកល្បងនៃគំនិត

ការធ្វើតេស្តមុន

Pre-test

តេស្តសម្ភារៈជាមួយក្រុមគោលដៅ

សារជំរុញសកម្មភាព

Call-to-Action (CTA)

ប្រាប់ថាត្រូវធ្វើអ្វីបន្ទាប់

គំរូអេកូឡូស៊ីសង្គម

Social-Ecological Model

កម្រិតឥទ្ធិពល ៥

ទ្រឹស្ដីនៃការផ្លាស់ប្ដូរ

Theory of Change

ពីធាតុចូល ដល់ផលប៉ះពាល់

មូលដ្ឋានសុខាភិបាលកិច្ចសន្យា

Contracted health facility

កន្លែងទទួលកាត NSSF

កាតសមធម៌

Equity Card (HEF)

សម្រាប់គ្រួសារក្រីក្រ

ឯកសារយោង